វិទ្យាស្ថានជាតិអប់រំ

National Institute of Education




ការខ្ចីសង

អ្នកស្រាវជ្រាវដែលមានប័ណ្ណបណ្ណាល័យ អាចខ្ចីសៀវភៅយកទៅ ប្រើប្រាស់បានតាមការកំណត់ដូចខាងក្រោម៖

  • គរុនិស្សិត និស្សិត គរុសិស្ស និងសិស្សម្នាក់ខ្ចីម្តងបាន២ក្បាល រួចត្រូវប្រគល់សងវិញ នៅក្នុងរយៈពេល១៥ថ្ងៃ និងអាចបន្តបាន១ដង។
  • សាស្ត្រាចារ្យ​ គ្រូឧទ្ទេសនៃវិទ្យាស្ថានជាតិអប់រំ ខ្ចីម្តងបាន៥ក្បាល រួចប្រគល់សងវិញក្នុងរយៈពេល១៥ថ្ងៃ ចាប់គិតពីថ្ងៃដែលបានខ្ចី ដោយមិនគិតថ្ងៃឈប់សម្រាកនិងថ្ងៃបុណ្យជាតិផ្សេងៗ។

អ្នកខ្ចីសៀវភៅយកទៅប្រើប្រាស់នៅក្រៅបណ្ណាល័យត្រូវថែរក្សាឲ្យបានល្អដូចសភាពដើម។ ក្នុងករណី មានការខូចខាត ឬបាត់បង់អ្នកខ្ចីត្រូវចេញសងតម្លៃស្មើពីរដងនៃតម្លៃសៀវភៅ ​ឬទិញសៀវភៅថ្មីសងមកវិញ។

វចនានុក្រម របាយការណ៍អប់រំមួយចំនួននិង សៀវភៅប្រភេទខ្លះ មិនអនុញ្ញាតឲ្យយកចេញក្រៅឡើយ។



Patron Login